ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងតំណាងលោកស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការការពារភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជា.. ==> ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​ បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ ==> ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ==> វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់ ==> ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក.. ==> លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័... ==> ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ==> ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានអញ្ជេីញសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន​ និងបន្តចុះពិនិត្យសក្តានុពល«សួនឧទ្យានទន្លេស្ងួត» ==> កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលនិងក្តុកក្តួល ដល់មិត្តភក្តិរួមជំនាន់សាលាបាក់ទូក ក្នុងឱកាសចុះសួរសុខទុក្ខ អតីតអ្នកគ្រូ សាលាបាក់ទូក ជួបការលំបាក

 

 

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលនិងក្តុកក្តួល ដល់មិត្តភក្តិរួមជំនាន់សាលាបាក់ទូក ក្នុងឱកាសចុះសួរសុខទុក្ខ អតីតអ្នកគ្រូ សាលាបាក់ទូក ជួបការលំបាក!

.

ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ បានដិតដាមចាំ ដល់ជនជាតិខ្មែរគ្រប់ជំនាន់ ព្រមជាមួយគ្នានេះ ក៏មានអតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម ក៏បានប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ជួយដល់អតីតលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា ជួបការខ្វះខាតឬធ្លាក់ខ្លួនមានជំងឺ ក៏ដូចជា ជួយដល់មិត្តឯទៀតដែលជួបការលំបាក តាមរយៈការបរិច្ចាគពេលវេលានិងធនធានផ្ទាល់ខ្លួន ចែករំលែកជូនដល់ពួកគាត់ ស្របតាមសុភាសិតបុរាណខាងលើ និងស្របតាមពាក្យស្លោកដែលក្រុមពួកគាត់បានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។

ជាថ្មីម្តងទៀតនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុមនេះដដែល នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន២០លានរៀល ផ្លែឈើ២កន្រ្តក និង ភេសជ្ជៈជាច្រើន ទៅប្រគល់ជូន អតីតអ្នកគ្រូនៃសាលាបាក់ទូកចំនួន០២នាក់គឺអ្នកគ្រូ ថាយ ឈីវ ដែលបានចូលនិវត្តន៍ ធ្លាក់ខ្លួនជរានិងមានជំងឺ ទៅណាពុំរួច សម្រាកនៅតែផ្ទះ និង អ្នកគ្រូ អៀង សុជាតិ បានចូលនិវត្តន៍ដូចគ្នា ជរាជួបការលំបាកនិងមានជំងឺប្រចាំកាយលើសឈាម សម្រាកនៅផ្ទះដូចអ្នកគ្រូ ថាយ ឈីវ ផងដែរ។

អតីតសិស្សសាលាបាក់ទូកស្ថិតក្នុងក្រុមដែលបានទៅសួរសុខទុក្ខអ្នកគ្រូទាំងពីរ បានបង្ហាញនូវមនោសញ្ចេតនានឹករលឹក និងក្តុកក្តួល បំផុតពេលបានឃើញស្ថានភាពរបស់អតីតអ្នកគ្រូពួកខ្លួនជួបការលំបាកយ៉ាងដូច្នេះ។ ក្នុងឱកាសនោះ ស្រាប់តែលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រាប់ពីអារម្មណ៍ភ្ញាក់ផ្អើលលាយឡំដោយការក្តុកក្តួលជាពិសេសលើសគេ ប្រាប់ដល់មិត្តភក្តិទាំងអស់ ឲ្យដឹងថា ក្រៅពីមនោសញ្ចេតនានឹករលឹកនិងអាណិតអាសូរដល់អ្នកគ្រូ អ្វីដែលធ្វើឲ្យលោកភ្ញាក់ផ្អើលបំផុតនោះ គឺផ្ទះដែលអ្នកគ្រូ ថាយ ឈីវ កំពុងរស់នៅ ក៏ជាផ្ទះដែលលោកធ្លាប់រស់នៅកាលពីជាង៣០ឆ្នាំមុនផងដែរ គឺនៅពេលដែលលោកទើបរៀបការថ្មីៗ ផ្ទះជាន់ទី១នេះហើយ ជាផ្ទះដែលលោកបានប្រជ្រៀតគ្នារស់នៅជាមួយភរិយាព្រមទាំងសាច់ថ្លៃនិងឪពុកម្តាយក្មេក រហូតបានកូនប្រុសទី១ ហើយក្រោយមកលោកត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅតាមព្រំដែនវៀតណាមនិងព្រំដែនថៃ លោកនិងភរិយាព្រមទាំងកូន ក៏បានចាកចេញពីផ្ទះដ៏កំសត់នេះ ទៅរស់នៅតាមតម្រូវការការងារ ហើយផ្ទះនេះក៏ត្រូវបានម្តាយក្មេក ដាក់លក់បន្តគ្នា រហូតបានមកជាកម្មសិទ្ធិ អ្នកគ្រូ ថាយ ឈីវ តែម្តង។ បានឃើញផ្ទះអ្នកគ្រូ ថាយ ឈីវ នាពេលនេះ ក៏បានធ្វើឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នឹកស្រណោះដល់ថ្ងៃចាប់ដៃកសាងជីវិតជាមួយភរិយា និងធ្លាប់រស់នៅក្នុងផ្ទះកម្សត់កម្រនេះជាមួយគ្នា តាំងពីនៅបាតដៃទទេ រហូតរើចេញ ទើបត្រឡប់មកវិញម្តងទៀតក្នុងថ្ងៃនេះផងដែរ បើទោះបីជាស្ថានភាពខ្លះនៃផ្ទះត្រូវបានផ្លាស់ប្តូរ តែមនោសញ្ចេតនារបស់លោក ដែលដិតដាមជាមួយផ្ទះនេះ គឺនៅតែជ្រាលជ្រៅដដែល។

រយៈពេលជាង៣០ឆ្នាំមកហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាកចេញពីភ្នំពេញ ទៅបំពេញការងារនៅឯខេត្តជាប់ព្រំដែនវៀតណាមនិងថៃ គឺលោកមិនដែលសូវបានជួបមុខអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក៏ដូចជាអតីតលោកគ្រូអ្នកគ្រូនោះទេ តែបន្ទាប់ពីលោកបានផ្លាស់ប្តូរពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបំពេញការងារជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកក៏បានស្វះស្វែងរកជួបមិត្តភក្តិនិងអតីតលោកគ្រូអ្នកគ្រូ និងបានចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គមWhatsApp ជាច្រើនរយនាក់ ដើម្បីបានធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា ជួយគ្នាទៅវិញទៅមក ជួយដល់អតីតលោកគ្រូអ្នកគ្រូ ជាពិសេសគឺបានរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលនានាជាច្រើន ក្នុងសាលាដែលពួកខ្លួនធ្លាប់រៀនជាមួយគ្នា រហូតក្លាយទៅជា វប្បធម៌សាមគ្គីមួយ ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក ជាគំរូដល់អ្នកជំនាន់ក្រោយផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com