លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល
នៅរសៀលថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំ សាលាខេត្តកណ្តាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងជាតំណាង ចូលរួមចូលរួមប្រ ជុំពិនិត្យពិភ្សាលើសំណើសុំវាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតដែលត្រូវបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។