ឯកឧត្តមឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋានខេត្តកោះកុង ត្រូវបានតែងតាំងធ្វើជា ប្រធានក្លិបបាល់ទះប្រចាំខេត្តកោះកុង
រដ្ឋាបាលខេត្តកោះកុង បានរៀបចំពិធីប្រកាសទទួលស្គាល់សមាស ភាពក្លឹបកីឡាបាល់ទះខេត្តកោះកុង នៅរសៀលថ្ងៃព្រហស្បតិ៍ទី ២៥ ខែសីហា ឆ្នាំ ២០២២ ក្រោមអធិបតី លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងស្វាមី និងមានការចូល រួមពី លោក គង់ មនោ ស្នងការនគរបាលខេត្ត និងជាប្រធានក្លឹបកីឡាបាល់ទះខេត្ត កោះកុង និងក្រុមកីឡាករគ្រប់បណ្ដាមន្ទីរអង្គភាព ។
បន្ទាប់ពីបានប្រកាសទទួលស្គាល់សមា សភាព ក្លឹបកីឡាបាល់ទះខេត្តកោះកុងរួច លោក គង់ មនោ ប្រធានក្លឹបកីឡាបាល់ ទះខេត្តកោះកុង បានប្តេជ្ញាចិត្តថា ខិតខំប្រឹងប្រែងបង្កើតក្រុមបាល់ទះ តាមក្រុមគ្រប់ទាំង ៧ តាមមន្ទីរនានាជុំវិញខេត្ត ឲ្យបានជោគជ័យ ។ រៀបចំការប្រកួតបទស្ថាន បច្ចេកទេស តាមក្រុមស្រុក ដើម្បីចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្ត និងត្រៀមខ្លួនចូលរួមការប្រកួតថ្នាក់ជាតិ ជាមួយថ្នាក់ជាតិ រាជធានី ខេត្តផ្សេងៗទៀត។ ពង្រឹងការហ្វឹកហាត់ និងវឹកវើនធានាឲ្យមាននិរន្តរភាពក្លឹបបាល់ទះជូនថ្នាក់ដឹកនាំខេត្ត និងសហព័ន្ធកីឡា បាល់ ទះកម្ពុជា ។
ក្នុងឱកាសនោះដែរ លោកជំទាវអភិបាល ខេត្ត ជំរុញឱ្យក្រុមកីឡាបាល់ទះទាំងអស់ យកចិត្តទុកដាក់ គោរពលក្ខន្តិកៈនិងវិន័យនានារបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា
ត្រូវរៀបចំប្រកួតឱ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងដើម្បីជ្រើស រើសក្រុមកីឡាករ ដែលក្រុមមានសមត្ថភាពល្អៗសម្រាប់ត្រៀមចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិ ។ និងគៀងគរសប្បុរស ជននានា ដើម្បីជួយគាំទ្រកីឡាកររបស់យើង ។
លោកជំទាវអភិបាលខេត្តបន្ថែមថា គ្រប់គ្រឹះស្ថានសាធារណៈ ត្រូវតែបង្កើតអោយមានកីឡាសម្រាប់លេងកីឡា ដូចជាកីឡា បាល់ទះ កីឡាប្រចាំមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រងការងារអប់រំកាយ និង កីឡា ។ ប្រព័ន្ធការអប់រំកាយនិងកីឡាដល់សិក្សានុសិស្សឲ្យចូលរួមហាត់ប្រាណនិងលេងកីឡាឲ្យបានផុសផុល ដើម្បីសុខ ភាពផ្លូវកាយ និងផ្លូវបញ្ញា ប្រកបដោយសីលធម៌ របស់បុគ្គលនិងក្រុមរបស់ខ្លួន ។
និងរួមចំណែកធ្វើចលនាកីឡា ក្លាយជាចលនាសង្គមជាតិទាំងបួន ដូចពាក្យ ស្លោក កីឡាសម្រាប់ទាំងអស់គ្នា ទាំង អស់គ្នាដើម្បីកីឡា ៕