ឯកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំ លោក លោកស្រីស្នងការរង..
នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រីស្នងការរង ចូលរួមពិធីប្រគល់ថវិកាចំនួន ៥,០០០ ដុល្លារសហរដ្ឋអាមេរិក ជូនទៅសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកណ្តាល ដែលមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាប្រធាន ដើម្បីយកទៅបម្រើជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។