ពិធី សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១០០ គ្រួសារក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម!
នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម ឡាយ ស៊ុនជៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៉ីម ជី ប្រធានសមាគមមិត្តភាពវៀតណាមនៅកម្ពុជា
និងឯកឧត្តម សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជា គណៈអធិបតីក្នុងពិធី សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ១០០ គ្រួសារក្នុងឃុំអរិយក្សត្រ
ស្រុកល្វាឯម។ ដោយមានការអញ្ញើញចូលរួមពី លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម លោកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំអរិយក្សត្រ មេភូមិ និងប្រជាពលរដ្ឋ ១០០គ្រួសារ។
+ បន្ថែមពីនោះឯកឧត្តមបានចែកអំណោយជូនក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធ ២យួរ និងថវិកា ១០ម៉ឺនរៀល និងឧបត្ថម្ភដល់ការរៀបចំពិធីចំនួន ៣,២៥០,០០០ រៀលផងដែរ៕