ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាលនិងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១នៅវត្តប្រជុំនទី (ហៅក្រពើហា)
ក្រុងតាខ្មៅ÷នារសៀល ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នឹងភរិយា ព្រមទាំងសហការី មន្រ្តីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ និង និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសំដែងព្រះធម៌ទេសនា ស្ថិតនៅវត្តប្រជុំនទី (ហៅក្រពើហា) សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះឯឧត្តមនិងភរិយា សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូនលោកយាយ លោកតា ពុទ្ធបរិស័ទ និងមន្រ្តីរាជការទាំងអស់ ទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
សូមប្រគេនពរ ចំពោះព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ និ ងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា ពុទ្ធបរិស័ទទាំងអស់ សូមជួបប្រកបតែនូវពុទ្ធរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕