ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចេញសេចក្តីជូនដំណឹងអំពី ពិធីប្រណាំងទូកង នៅទន្លេមេគង្គ ក្រុងតាខ្មៅតាមផេកផ្លូវការរបស់ ឯកឧត្តម..
សូមជម្រាបជូន សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបថា ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ថ្នាក់ជាតិ ត្រូវបានផ្អាកយ៉ាងណាក្តី តែការរៀបចំពិធីបុណ្យអុំទូក កម្សាន្ត សប្បាយនៅតាមបណ្ដារាជធានី ខេត្ត នានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែង ដើម្បីបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ បង្កើន បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែង រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ បាន កម្សាន្ត សប្បាយរីករាយ ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព និងដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជកមបាញ់កាំជ្រួចផងដែរ៕