នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ !
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ អង្គភាពមន្ទីរជុំវិញរាជធានីភ្នំពេញ ។
បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី៥ ក្នុងបរិវេណវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងមួយ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីវេរប្រគេនទេយ្យទានជូនព្រះសង្ឃរួមមាន៖
សាដក ចំនួន២២អង្គ បាយបត្តបូរ ចំនួន១២ មី ចំនួន៣០កេស ទឹកក្រូច ចំនួន៥០កេស ទឹកបរិសុទ្ធ ចំនួន១០០កេស អង្ករ ចំនួន១០០គីឡូក្រាម ស្ដរស ចំនួន៥០គីឡូក្រាម ផ្លែឈើ ចំនួន៤កន្រ្តក់ ត្រីខកំប៉ុង ចំនួន១កេស ទឹកដោះគោខាប់ ចំនួន១កេស ក្រណាត់ស ចំនួន២០ដុំ ថវិកា៤០.០០០រៀល ពុទិ្ធកយុវជន (សិស្ស-និស្សិត) ៥៩នាក់ ក្នុងម្នាក់ចំនួន២០.០០០រៀល និងបច័្ចយប្រគេនព្រះចៅអធិការវត្ត ព្រះសង្ឃ មួយចំនួនបន្ថែមទៀត។