នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាន
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានសមាសភាពចូលរួមពី
-លោក-លោកស្រី ស្នងការរង
-លោកនាយការិយាល័យ
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥
-លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោស្នងការ សង្កត់ធ្ងន់ឲ្យកម្លាំងលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ ពិសេសត្រូវបង្កើនការយកចិត្តទុកការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ផងដែរ។