ពិធីប្រកាស់បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាស់ទទួលស្គាល់សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ខេត្ដកំពង់ឆ្នាំង
កំពង់ឆ្នាំង: ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណៈបក្សខេត្ដកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួម ពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ដ មណ្ឌលកំពង់ឆ្នាំង និង ឯកឧត្ដម លោកជំទាវ អនុប្រធានគណបក្ស សមាជិក អចិន្ត្រៃយ៍គណបក្សខេត្ដ បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីប្រកាស់ បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាស់ទទួលស្គាល់សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ខេត្ដកំពង់ឆ្នាំង។
ឯកឧត្ដម ម៉ែន ធឿន អនុប្រធាន គណបក្សខេត្ដ និងជាប្រធានគណៈចាត់តាំង បានអានសេចក្ដីសម្រេចទទួលស្គាល់សកម្មជន យុវជនគណបក្សខេត្ដ ជូនដល់ អង្គប្រជុំ។
លោក វ៉ែន សារី អនុប្រធានគណៈបក្សក្រុងកំពង់ឆ្នាំងបានអានសេចក្ដីសម្រេចបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សខេត្ដ បានមានប្រសាសន៍ និង មតិសំណេះសំណាលជាមួយ សកម្មជន និងយុវជន និងបានណែនាំ ដល់សកម្មជន យុវជន អំពីការយល់ដឹង និង មាន សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ការខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ប្រកបដោយ ផែនការច្បាស់លាស់ និងទស្សនៈវិស័យ វែងឆ្ងាយរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជន កម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
ជាចុងក្រោយ ឯកឧត្ដម បានលើកទឹកចិត្ដដល់យុវជនគណបក្សប្រជាជន ត្រូវមានមោទនភាពចំពោះខ្លួនឯង ចំពោះគណបក្ស ការធ្វើរការជូនបក្សមិនខុស ពីការធ្វើកាជូនខ្លួនឯងនោះទេ ព្រោះយើងទទួលមកវិញនៅការអភិវឌ្ឍន៍ដែលយើងទាំងអស់គ្នាបានឃើញ នៅពេលបច្ចុប្បន្ន និងពេលអនាគត ។