ឯកឧត្តមកិត្តិបណ្ឌិត និងលោកជំទាវ ក៏បានប្រគេនបច្ច័យវត្តកុំចំនួន១០លានរៀល និង៦វត្តទៀតប្រគនបច្ច័យ ២លានរៀល អង្ករចំនួន២០០គីឡូក្រោម មី១០កេសតូច ត្រីខ៤យួរ ប៊ីចេង២គីឡូ ទឹកត្រី២យួរ ទឹកសុីអុីវ២យួរ ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោល១០កុំប៉ុង ប្រគេនបច្ច័យព្រះមេគុណខេត្ត១លានរៀល ព្រះសង្ឃ១៥អង្គ ប្រគេនទេយ្យទាន១កញ្ចប់បច្ច័យ៤០ម៉ឺនរៀល ជូនសាលាក្រុងដូនកែវ ២លានរៀល សង្កាត់ប្រការក្រៅ ៥០មុឺនរៀល យាយជីតាជីមួយនាក់២មុឺនរៀល។សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធពរនេះផងដែរ ។គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យ មាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕ដោយ សុិន ខ្វាន់ថៃ