នៅថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងលោក សែម សោត្ថី ប្រធានក្រុមប្រឹកស្សាស្រុក បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១៣ និងប្រគេនទេយ្យវត្ថុដល់សម្តេចព្រះឧត្តមមុន្នី ជា សំអាង ព្រះមេគណខេត្តកណ្តាល សមជិកថរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ដែលគង់នៅវត្តសុវណ្ណវ៉ារី ស្រុកពញាឭខេត្តកណ្តាល។