ថ្ងៃចន្ទ ១ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ September 26, 2022
លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលនីតិវិធី ដើម្បីពង្រឹង និងសម្របសម្រួលការងារនៅថ្នាក់ជាតិ និងរាជធានី ខេត្ត។
តាមប្រព័ន្ធ អនឡាញហ្សូម។
កិច្ចប្រជុំផ្តោតលើរបៀបវារ: :
១-ការពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងផែនការ ស្តីពីការសម្របសម្រួលនីតិវិធីអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
២-ការពិនិត្យ និងផ្តល់យោបល់លើការកំណត់បទល្មើសដែលអាចកើតមាននៅទីរងចុះប្រតិបត្តិការ និងផ្តល់យោបល់លើការពិនិត្យ និងពន្លាតសំណុំរឿងដើម្បីស្វែងរកបទល្មើសសម្អាតប្រាក់ដែលកើតចេញពីសម្អាងនៃបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឬសម្អាងនៃបទល្មើសផ្សេងផ្សេងទៀត
៣-ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមការងារសម្របសម្រួលនីតិវិធីរាជធានី ខេត្ត
៤-បញ្ហាផ្សេងៗ…..។