នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកល្វាឯម ក្រោមអធិបតីភាពលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម។
ក្នុងនោះមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រី អភិបាលរងស្រុក លោកនាយក-នាយរងរដ្ឋបាលស្រុក លោកមេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី លោក-លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ លោកប្រធានផ្នែកសាខាពន្ធដារល្វាឯម លោកនាយសង្កាត់ជលផលល្វាឯម និងលោក-លោកស្រីមេឃុំទាំង១៥៕