ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះមកពិនិត្យវឌ្ឍនភាពនៃការជួសជុល ផ្លូវ២១A ដែលបាននិងកំពុងដំណើរការសាងសង់ចាក់បេតុង សរសៃដែក ១២លី កំរាស់ ២តឹក ទទឹង ៩ម៉ែត្រ ដែលផ្លូវមួយខ្សែនេះត្រូវបានទទួលសាងសង់ដោយ ម្ចាស់ដេប៉ូខ្សាច់ សួន សុផាន់ណារីតា នៅសង្កាត់តាខ្មៅ ប្រវែង១៣២ ម៉ែត្រ និង ម្ចាស់ដេប៉ូខ្សាច់ នៅសង្កាត់ស្វាយរលំ ប្រវែង ៣៥២ ម៉ែត្រ ប្រកបដោយគុណភាពខ្ពស់ និងសោភ័ណ្ឌភាព។
ឯកឧត្តមអភិបាលរងខេត្ត បានសូមមេត្តាអធ្យាស្រ័យ អនុគ្រោះ និងយោគយល់ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ដែលបង្កអោយមានការកកស្ទះចរាចរណ៍ បណ្តាលមកពីការស្ថាបនាផ្លូវខាងលើ។