ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២
លោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ លោក ភឹម ម៉ាដូណា អភិបាលរងក្រុង បានចូលរួមក្នុងកិច្ចប្រជុំអនុគណៈកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅកីឡាករ កីឡាការនី និងអនាម័យ នៃគណៈកម្មការរៀបចំពិធី ប្រណាំងទូកក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដោយមានការចូលរួមពីសំណាក់លោកនាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងលោកអភិបាលស្រុកទាំង១០។