នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក/ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងមន្ត្រីក្រោមឱវាទចូលរួមពិធីប្រគេនសម្ភារ និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តព្រែកសំរោង ដើម្បីជាការតបស្នង ព្រះចៅអធិការគណ:កម្មាការ អាចារ្យវត្តដែលបានផ្តល់ទីតាំងដីមួយកន្លែងសម្រាប់
សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សម្រាប់ជាប្រយោជន៍សាធារណ:។