រដ្ឋបាលស្រុកល្វាឯម រៀបចំពិធីបណ្ដែតប្រទីបនិងបាញ់កាំជ្រួចនៅថ្ងៃបុណ្យចេញព្រះវស្សា
បន្ទាប់ពីការរៀបចំពិធីប្រណាំងទូក ង រយះពេលពីរថ្ងៃ គឺថ្ងៃទី ៨ ៩ ខែតុលាត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយនិងអំណរសាទរួចមក ប្រកបក្រោមដំបូលសន្តិភាព នៅយប់ថ្ងៃទី ១០ រដ្ឋបាលស្រុកល្វាឯម នៅមានការរៀបចំបណ្ដែត ប្រទីបនិងបាញ់កុំជ្រួច នៅថ្ងៃបុណ្យចេញ ព្រះវស្សាផងដែ។
លោក បណ្ឌិត កន សុខកាយ អភិបាលគណៈអភិបាលស្រុកល្វាឯម ព្រមទាំងលោកប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រីស្រុកព្រមទាំងបងប្អូន ប្រជាពលរដ្ឋនៅស្រុកល្វាឯមក៏បានអញ្ជើញចូលរួមមានព្រះសង្ឃ លោកយាយលោកតាជាច្រើនកុះករផងដែរ។
អបអរសាទរ ថ្ងៃបុណ្យចេញព្រះវស្សាសូមជូនពរជ័យ ដល់លោកតា លោកយាយ ពុក ម៉ែ បងប្អូន និងប្រជាពលរដ្ឋស្រុកល្វាឯមទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សំបូរសប្បាយ ត្រជាក់ត្រជុំ គ្រប់ក្រុមគ្រួសារជានិច្ចនិរន្តន៍❤️?៕