ឯកឧត្ដម សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពការងារ ដើម្បីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២
នាព្រឹកថ្ងៃសុក្រទី១៤ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៥ ទទួលបន្ទុកសារព័ត៌មាន និងផ្សព្វផ្សាយ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អនុគណៈកម្មការទី៥ ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពការងារ និងលើកទិសដៅបន្តសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។
កិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង បានធ្វើឡើងនៅក្រសួងព័ត៌មាន ដោយមានការចូលរួមពីក្រុមការងារពាក់ព័ន្ធជាច្រើនរូបនៃអនុគណៈកម្មការទី៥ ដែលនឹងត្រូវអនុវត្តភារកិច្ចនាពេលខាងមុខនេះ៕