ឯកឧត្តម លី វ៉ាន់ហុង សំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំមហាខ្ញូង និងឲ្យចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
កំពង់ចាម៖ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូង និងក្រុមការងារចុះឃុំមហាខ្ញូង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជន មូលដ្ឋានឃុំមហាខ្ញូង និងបានជូនដំណឹងស្ដីពីការចុះឈ្មោះ និងពិនិត្យមេីលបញ្ជីឈ្មោះបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣
ក្នុងឱកាសនេះ ឯកឧត្តម ក៏បានក្រេីនរំលឹកដល់សមាជិកសមាជិកបក្សត្រូវពិនិត្យមេីលអត្តសញ្ញាណប័ណ្ណ ជៀសវាងពេលបាត់មិនអាចចូលរួមបោះឆ្នោតបាន និងអ្នកមានកូនទេីបគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោត ជៀសវាងការយឺតពេលចុះឈ្មោះមិនបានទាន់ពេលវេលា។
ឯកឧត្តម លី វ៉ាន់ហុង បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ដែលបានចូលរួម សរុបចំនួន៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០,០០០ រៀល។ ក្នុងនោះ ឯឯកឧត្តមក៏បានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ សរុបចំនួន២០០,០០០រៀល។
ឯកឧត្តម លី វ៉ាន់ហុង បានឧបត្ថម្ភថវិកាចំនួន៣,៥៤០,០០០រៀល សម្រាប់កម្មវិធីចុះប្រជុំតាមបណ្ដាសាខាបក្សភូមិទាំង៩ នៅក្នុងមូលដ្ឋានឃុំមហាឃុំខ្ញូង ព្រមទាំងបានឧបត្ថម្ភសមាជិកទទួលមរណភាព និងទេីបសម្រាលកូន ចំនួន១០នាក់ សរុបជាថវិកា១,០០០,០០០រៀល។ ឯកឧត្តមបានឧបត្ថម្ភ ថវិកា ១,០០០,០០០រៀល សម្រាប់ការដាក់លូរំដោះទឹក នៅក្នុងមូលដ្ឋានឃុំមហាខ្ញូង៕