នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក កន សុខកាយអភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកល្វាឯម បានអញ្ជេីញដឹកនាំសមាជិកសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាទាំង១៥ឃុំ សរុបចំនួន ១៣៥នាក់ ចូលរួមអបអរសាទរពិធីប្រកាសទទួលស្គាល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល និងពិធីសំណេះសំណាលជាមួយគណៈកម្មការ ឃុំ-សង្កាត់ ក្រុង-ស្រុក និងខណ្ឌ ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតិភាព ដ៍ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្កកណ្តាល។