លោក បណ្ឌិត កន សុខកាយ អភិបាលគណៈអភិបាលស្រុកល្វាឯម និងប្រជាពលរដ្ឋនៅក្នុងស្រុកល្វាឯមទាំងអស់..
រដ្ឋបាលស្រុកល្វាឯម សូមគោរពថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឩត្តម អភិបាលនៃគណ:អភិបាលខេត្តកណ្តាល ដែលបានឩបត្ថម្ភគាំទ្រគម្រោងសាងសង់ផ្លូវបេតុអាមេ១ខ្សែប្រវែង ២,០០០ម៉ែត្រទទឹងខ្នងលើ ១៥ម៉ែត្រ បាតក្រោម២០ម៉ែត្រ កំរាស់០,១៥ម៉ែត្រ និងដាក់លូមុខកាត់ ០,៦០ម៉ែត្រ ស្ថិតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ត្រូវបានសាងសង់ជូនប្រជាពលរដ្ឋក្នុងឃុំបឹងគ្រំ ដែលឆ្លើយតបទៅនិង សំណើរបស់ប្រជាពលរដ្ឋ ដែលបានលេីកឡើង ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាស្រុកល្វាឯម កាលពីឆ្នាំ២០២១កន្លងទៅដែលថវិកាគ្រោងសាងសង់ដោយសប្បុរសជន ។
រដ្ឋបាលស្រុកល្វាឯម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីជាប់និងគម្រោង មេត្តាជួយចូលរួមសហការដើម្បីឲ្យគម្រោងនេះអនុវត្តទៅដោយជោគជ័យ។