លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងលោក បណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានដឹកនាំ…..
នៅព្រឹកថ្ងៃពុធ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ ២០២២ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សកាយរឹទ្ធ រៀបចំ ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ បុណ្យឯករាជ្យជាតិ (៩វិច្ឆិកា ១៩៥៣)-(៩ វិច្ឆិកា ២០២២)និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ ដើម្បីរំលឹកស្នាព្រះហស្ថ ដ៏ឧត្តុងឧត្តមនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនៈកោដ្ឋ” ដែលបានទាមទារឯករាជ្យជាតិ ពេញបរិបូណ៌ ពីពួកអាណានិគមនិយមបារាំងនៅថ្ងៃទី ០៩ខែវិច្ឆិកាឆ្នាំ១៩៥៣។