ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ក្នុងឃុំត្រពាំងសាប ស្រុកបាទី សង្ស័យមានភាគហ៊ុន របស់លោកឆាយ កែវមន្នីនិងលោកភួន ឈីម
ខេត្តតាកែវ ៖មហាជនបានសំណូមពរ ដល់លោក ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក អ៊ូច ភា អភិបាល ចៅហ្វាយខេត្តតាកែវ សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ចំនួន២កន្លែង នៅក្នុង ភូមិពូនភ្នំ និង ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ហេតុតាកែវដែល កំពុងតែលួចលាក់បើកដំណើរការយ៉ាងរលូន ខណះពេលដែលអស់លោក ឆាយ កែវមន្នី
អធិការ ស្រុកបាទី និងលោកភួន ឈីម ចៅហ្វាយស្រុកបាទី បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុង ឃុំត្រពាំងសាប ស្រុកបាទី បានលើកឡើងថា មូលហេតុ ដែលអស់លោកឆាយ កែវមុនី និងលោកភួន ឈីម បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យមានភាគហ៊ុន របស់លោកឆាយ កែវមុនី និងលោកភួន ឈីម ទេដឹង? ទើបបានជាពួកអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕