លោក នូ វណ្ណា ប្រធានស្ថាននីយ (ថ្ថ្លឹងរថយន្តមានជ័យ )ស្រុកស្នួលខេត្តក្រចេះកំពុងប្រមូលលុយខុសច្បាប់ ពីឈ្មួញដឹកទំនិញរថយន្តវេអងខ្នាតយក្សដែលផ្ទុកលើសទម្ងន់មិនចូលថ្លឹង….
ខេត្តក្រចេះ÷ ក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា លោក នូ វណ្ណា ប្រធានស្ថាននីយជញ្ជីងថ្លឹងរថយន្ត មានជ័យ ស្រុកស្នួលខេត្តក្រចេះ កំពុងប្រមូលលុយខុសច្បាប់ពីក្រុមឈ្មួញម្ចាស់រថយន្តដឹកទំនិញវេអងខ្នាតធំ ដែលដឹកលើសទម្ងន់ គេចមិនចូលថ្លឹងរថយន្តនិងទំនិញ។
ជាក់ស្តែង នៅយប់ថ្ងៃទី៣០,៣១ ខែមករា ឆ្នាំ២០២៣នេះ ត្រូវគេឃើញមានរថយន្តវេអងខ្នាតយក្សដែលធ្វើការដឹកជញ្ជូនទំនិញសង្ស័យថា ជារថយន្តដឹកផ្ទុកលើសទម្ងន់រត់លើកំណាត់ផ្លូវធ្វើឲ្យរម្ជួយផ្លូវមានការភ្ញាក់ផ្អើលដល់អស់មហាជនដែលធ្វើដំណើរតាមផ្លូវជាតិនិងផ្ទះអ្នកស្រុកស្នួលខេត្តក្រចេះយើងនេះ។
ប្រជាជនក្នុងស្រុកស្នួលខេត្តក្រចេះបានសម្តែងការមិនពេញចិត្តទៅលើស្ថាននីយថ្លឹងរថយន្ត”មានជ័យ”ដោយអ្នកខ្លះថា បើដាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តដែលផ្ទុកលើសទម្ងន់ ហើយបែរជាអ្នកគ្រប់គ្រងស្ថាននីយជញ្ជីឲ្យក្រុមឈ្មួញទំនិញ បើករថយន្តមិនចូលថ្លឹងបែបនេះ ផ្លូវជាតិដែលរដ្ឋាភិបាលបានផ្គត់ផ្គងថវិការជាច្រើនសម្រាប់ការជួសជុល និងអភិវឌ្ឍន៍មន្ថែមនោះ និងរលាយហឹនហោចជាក់ជាពុំខានឡើយ។
ពលរដ្ឋបានរិះគន់ចំៗទៀតថា នៅលើកំណាត់ផ្លូវជាតិលេខ7 ស្រុកស្នួលខេត្តក្រចេះយើងនេះ បើតាមគត់សម្គាល់ត្រូវគេឃើញថាផ្នែកខ្លះនៃផ្លូវខាងលើនេះ ត្រូវបានមន្ទីរជំនាញធ្វើការជួសជុល (មិនចេះចប់ មិនចេះហើយ)ដោយធ្វើឲ្យខាតបង់ថវិការរបស់រដ្ឋយ៉ាងច្រើន ដោយសារតែទង្វើររបស់អស់លោកដែលនាំគ្នាគិតតែពីផលប្រយោជន៍ខ្លួនចាំតែប្រមូលលុយខុសច្បាប់ ក្បត់និងតួនាទីការងាររបស់ជាតិ។
ពាក់ព័ន្ធ ស្ថាននីយថ្លឹងរថយន្តមានជ័យ នៅស្រុកស្នួលខេត្តក្រចេះនេះ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈនេះ អង្គភាពសារព័ត៌មាន យើងបានភ្ជាប់ការទំនាក់ទំនងតាមទូរស័ព្ទទៅលោក នូ វណ្ណា ប្រធានស្ថាននីយថ្លឹងរថយន្ត មានជ័យ នឹងលោក សាំង ប៊ុថេន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីសុំការបំភ្លឺពីលោកទាំងពីរ ជុំវិញបញ្ហាររថយន្តវេអងធុនដឹកទំនិញខ្នាតធំ ដែលបើកបរបង្ហួសអញ្ជីងមិនចូលថ្លឹងនឹងមានផ្ទុកទំនិញពេញព្រៀប បើកបរលើកំណាត់ផ្លូវជាតិលេខ 7 ស្ទើរហែកផ្លូវជាពីនោះ នៅមិនទាន់អាចសុំការបំភ្លឺបានទេ ព្រោះលេខទូរស័ព្ទរបស់លោកទាំងសុទ្ធតែនៅក្រៅតំបន់សេវា។
យ៉ាងណាក៍ដោយ លោក ឯក រ័ត្ន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកបានឆ្លើយតបបញ្ជាក់តាមTelegram នៅថ្ងៃទី៣០ មករា ២0២៣នេះថា សូមអរគុណខ្ញុំនឹងពិនិត្យការងារនេះ។ ករណីរថយន្តវេអងនៅតែបន្តធ្វើសកម្មភាពដឹកលើសទម្ងន់វាងមិនចូលថ្លឹងនោះ រហូតមកដល់យប់ថ្ងៃទី៣១ខែមករានេះលោកក៍បានប្រាប់ទៅប្រធានស្ថានីយរួចហើយឲ្យពង្រឹងការងារនេះ៕