ភ្នំពេញ ៖ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ បានទទួលជួបលោក Ichitomo TANINAI ឧបទូត នៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកកីឡា រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅសាលប្រជុំក្រសួងអប់រំ យុវជន និងកីឡា៕