ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ពលរដ្ឋជាច្រើនគ្រួសារនៅតែបង្ហាញពីការតស៊ូព្យាយាមទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោងនិងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះក៏កំពុងមានការប្ដឹងផ្ដល់គ្នាទៅតុលាការផងដែរ! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែមេសា លើកទិសដៅអនុវត្តការងារខែឧសភា ឆ្នាំ២០២៤ និងណែនាំស្តីពីវិធានការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ==> មហាជនស្នើសុំដល់លោក អភិបាល រាជធានីភ្នំពេញ និងស្នងការ ជួយមើលទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបស៊ីធីម៉លផងទាន ឬសមានខ្សែរធំទើបហ៊ានប្រឆាំងបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល... ==> កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ដើម្បីពិភាក្សាលើការងារ រៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤។ ==> លោកនាយករដ្ឋបាលខេត្តកណ្តាលដឹកនាំកិច្ចប្រជុំសម្រាប់ប្រារព្ធវិធី រុក្ខទិវា ៩កក្ដដាខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំប្រារព្ធពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤។ ==> បណ្តាក្រុមហ៊ុនថ្មីនៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា ==> ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងផែនការងារសេនាធិការ និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី​ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ច ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាល និងពិភាក្សាជាមួយអតិថិជនបុរីវីអាយភី (VIP) ដេីម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយគ្នា។ ==> រដ្ឋបាលសាលាឃុំស្រើង ស្រុកប្រាសាទសំបូរបើកការដេញថ្លៃ គម្រោងសាងសង់ជួសជុលផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែរ.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ!

 

នាព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រីជាក្រុមការងារភូមិ-សង្កាត់ យុវជន ស.ស.យ.ក សង្កាត់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្សចំនួន២៧ថ្នាក់ សរុបមានចំនួន ១,៧២៦នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានអញ្ជើញចូលតាមថ្នាក់រៀននីមួយៗ ដោយផ្ទាល់ដើម្បីចែកនូវ ទឹកដោះគោបឺត ទៅដល់ក្មួយៗ សិស្សានុសិស្សគ្រប់ៗគ្នា និងបានចែកនូវសម្លៀកបំពាក់កីឡា ដល់សិស្សមានទីលំនៅក្រៅមូលដ្ឋាន សង្កាត់ព្រែកកំពឹស ចំនួន៨៤៤នាក់ ដែលបានមកសិក្សានៅក្នុងសាលា ហើយមិនទាន់បានទទួលខោអាវកីឡា ដូចសិស្សដែលមានទីលំនៅក្នុងសង្កាត់ព្រែកកំពឹស និងបានឧបត្ថម្ភបាល់ជូនដល់សាលាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com