ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសៅរ៍ទី16 ខែកញ្ញា ឆ្នាំ2023នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ អ្នកសង្កេតការណ៍ « ស.ស.យ.ក បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងសំខាន់ ជាពិសេស ការសង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី7នៃរដ្ឋសភាកាលពីថ្ងៃទី23 ខែកក្កដា ឆ្នាំ2023កន្លងមកនេះ»។ ” គុណសម្បត្តិនៃតួនាទីភារកិច្ចរបស់ស.ស.យ.ក នៅក្នុងអំឡុងពេលបោះឆ្នោត រួមមាន ៖ 1 – តួនាទីភារកិច្ចជាអ្នកសង្កេតការណ៍ក្នុងថ្ងៃបោះឆ្នោត គឺពិតជាមានសារៈសំខាន់ និងមានតម្លៃជាទីបំផុតនៅក្នុងសង្គម ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ 2 – អ្នកសង្កេតការណ៍ គឺជាសាក្សីនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ 3 – ការងារជាអ្នកសង្កេតការណ៍របស់យុវជន។