នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយលោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាការងារ និងកិច្ចសហប្រតិបត្តិការគ្នាក្នុងក្របខណ្ឌវិស័យព័ត៌មាន។