លោកជំទាវ មិថុនា ភូថង ក៏ចាត់បានទុកថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា”នាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៥៧សសរ របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍនតំបន់ឆ្នេរសមុទ្រកម្ពុជា និងធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការយល់ដឹងឱ្យស៊ីជំរៅអំពីការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកនៃគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដើម្បីអាចមានសមត្ថភាពលើការអភិវឌ្ឍមូលដ្ឋាននានាឱ្យស្របនឹងសារាចរលេខ០១ របស់ រាជរដ្ឋាភិបាល និងចូលរួមរៀបចំផែនការមេអភិវឌ្ឍទីក្រុង ទីប្រជុំជន ការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ធនធានសមុទ្រ ទប់ស្កាត់ការសាងសង់សំណង់អាណាធិបតេយ្យរំលោភចំណីឆ្នេរ ការបញ្ចេញកាកសំណល់រឹង-រ៉ាវ ចូលសមុទ្រ នឹងត្រូវ ផ្សព្វផ្សាយបន្តដល់មូលដ្ឋាន វិស័យឯកជនដើម្បីចូលរួមថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលជាគ្រឹះក្នុងការ លើកកម្ពស់គុណភាពជីវិតប្រជាជនតំបន់ឆ្នេរ។