ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាប ថា បន្ទាប់ពីសារព័ត៌មាន អង្គភាព សានព្រហ្ម ចុះផ្សាយសកម្មភាពក្មេ..ងស្រីបីនាក់ វា..យក្មេ..ងស្រីម្នាក់ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើឲ្យសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមានការភាន់ច្រឡំមកលើកម្លាំងស..មត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រួចមក។
នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សារព័ត៍មាន អង្គភាព សានព្រហ្ម បានចុះផ្សាយកែតម្រូវនូវព័ត៌មានពិតឡើងវិញរួចហើយ។ ព្រមទាំងបានអរគុណដល់ស..មត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានចំណាត់ការករណីនេះទៅតាមនី..តិវិធី ហើយសូមទោស និងអធ្យាស្រ័យរាល់ការផ្សាយដែលមានខ្លឹមសារប៉ះពា..ល់ដល់ស្ថាប័ន និងមន្រ្តី មាន..សមត្ថកិច្ច។
អាស្រ័យហេតុនេះសូមសាធារណជនជ្រាប!