ទាន់ហេតុការណ៍
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ==> អ្នកបើកល្បែងរួមនិងអ្នកសារព័ត៌មាន ត្រូវបានឃាត់ខ្លួនទៅហើយ នៅឡើយសមត្ថកិច្ចមូលដ្ឋាន! (នេះជាមតិមហាជន).. ==> ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួម សន្និសីទអន្ដរជាតិ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ==> សម្ដេចធិបតី៖ មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills) ==> ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ! ==> យើងខ្ញុំទាំងអស់គ្នាក្នុងរដ្ឋបាលសង្កាត់ដើមមៀនក្រុងតាខ្មៅ ប្រកាសគាំទ្រការផ្ដួចផ្ដើមរបស់ សម្តេច តេជោ ហ៊ុន សែន ក្នុងគម្រោង{ ព្រែកជីកហ្វូណន តេជោ }.. ==> សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជម្រាបជូនអង្គភាពសារព័ត៌មានដែលបានមកដាក់ពាក្យបណ្តឹងចូលមកស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ សូមចូលខ្លួនមកបំភ្លឺជាបន្ទាន់ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ! ==> បងប្អូនក្រុមវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតងកាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
0

ថៅកែល្បែងស៊ីសងចល័តដែលគេហៅថា ! អូន ពេជ្រ វិលត្រឡប់មកទីតាំងចាស់ម្តុំតារាងបាល់ជិតវត្តនាគវ័ន្តវិញហើយ..គេហទំព័រ ពន្លឺតាខ្មៅ

ថៅកែល្បែងស៊ីសងចល័តដែលគេហៅថា ! អូន ពេជ្រ វិលត្រឡប់មកទីតាំងចាស់ម្តុំតារាងបាល់ជិតវត្តនាគវ័ន្តវិញហើយ..គេហទំព័រ ពន្លឺតាខ្មៅ

 

ភ្នំពេញ÷ ក្រុមអ្នកមានទ្រព្យសម្បត្តិញៀនល្បែងស៊ីសង គ្មានពេលរកស៊ីតែមានពេលទំនេរពេកនោះ កើតរោគអផ្សុកប្រមូល ផ្ដុំគ្នាលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ដោយមានមេវង់ឈ្មោះអូនពេជ្រ ដែលបានដំណើរការនៅម្ដុំតារាងបាល់ទះ១កន្លែងក្បែរវត្តនាគវ័ន្ត ក្រោយក្លិបM1 សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោករាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរការបន្តទៀត ហើយ។ នៅក្នុងវង់ល្បែងដែលគ្រប់គ្រងដោយអូនពេជ្រ គឺមានអតិថិជនកាន់តែច្រើន ចូលលេងដោយមិនខ្វល់អំពីបញ្ហាអសន្តិសុខ ឬប្រឈមនឹងការចាប់ចងរបស់សមត្ថកិច្ចនោះទេ។ អាជ្ញាធរខណ្ឌទួលគោក ស្ងាត់ស្ងៀមល្អណាស់ចំពោះវង់ល្បែងមួយនេះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងប្រុសស្រីច្រើននាក់ ណាត់គ្នាតាមទូរសព្ទ ក្រោមការសម្របសម្រួលពីមេវង់ គឺអូនពេជ្រ ចាប់ផ្ដើមលេងតាំងពីព្រឹករហូតយប់ជ្រៅឬរហូតភ្លឺក៏មាន ដោយលេង ល្បែងដាក់លុយរាប់ពាន់ដុល្លារក្នុង១ដៃៗហើយអ្នកចាញ់ ជូនកាលអស់ខ្ទង់ម៉ឺនដុល្លារក៏មាន។ នៅក្នុងវង់ល្បែងគឺមានសេវាជាច្រើន…ក្រៅពីបាយទឹក,កាហ្វេ…ក៏មានការទទួលបញ្ចាំរបស់ទ្រព្យមានតម្លៃទៀតផង។ អ្វីដែលគួរឲ្យឆាប់អារម្មណ៍បំផុត សម្រាប់អ្នកលេងល្បែងក្នុងវង់ អូនពេជ្រ គឺការធានាបាននៅសន្តិសុខសុវត្ថិភាព ដោយមិនព្រួយបារម្ភអំពីការចាប់ចងអ្វីទេ។ ហេតុដូច្នេះហើយទើប បានជាវង់ល្បែងរបស់អូនពេជ្រ អាចទាក់ទាញអ្នកលេងបានកាន់តែច្រើន។

ប្រភពរាយការណ៍ថា ដោយសារតែមានការចាញ់,ឈ្នះអស់រាប់ម៉ឺនដុល្លារ ទើបធ្វើឲ្យគ្រួសារអ្នកចាញ់ល្បែង សុំអន្តរាគមន៍ទៅរដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់សកម្ម ភាពវង់ល្បែងរបស់អូនពេជ្រនោះ។ ដូច្នេះហើយ ទើបវង់ ល្បែងនៅក្នុងទឹកដីសង្កាត់បឹងកក់ទី២ មួយកន្លែងនេះត្រូវបានដូរទីតាំងមួយរយៈ តាមសំណូមពររបស់អាជ្ញាធររាជធានីភ្នំពេញ។ វាមិនមែនជាចំណាត់ការរបស់អាជ្ញាធរដែនដីខណ្ឌទួលគោកនោះទេ។ ប្រភពសង្ស័យថា មន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់បឹងកក់ទី២ និងរដ្ឋបាលខណ្ឌ ទួលគោក ទំនងជាមានជាប់ជំពាក់នឹងផលប្រយោជន៍ណាមួយ ជាមួយថៅកែវង់ល្បែងឈ្មោះអូនពេជ្រនោះហើយបានជាបាត់មុខមួយរយៈពីមូលដ្ឋានសង្កាត់បឹង កក់ទី២ ហើយត្រឡប់មកវិញដោយប្រមូលបានអ្នក លេងច្រើនជាងមុនទៀតនោះ។

បញ្ហាអសន្តិសុខបង្កឡើងដោយវង់ល្បែង ស៊ីសងគឺជារឿងមួយ ប៉ុន្តែទំនាស់នៅក្នុងគ្រួសារគឺជារឿង១ទៀត ដែលតែងតែកើតមានជារឿយៗ ហើយអ្នកលេងល្បែងខ្លះចាញ់អស់ប្រាក់ ឈានដល់ការគិតខ្លីបញ្ចប់ជីវិតទៀត ផង។ករណីនេះគេមិនដឹងថា តើអាជ្ញាធរខណ្ឌទួលគោកនៅឈរខាងណាឲ្យពិតប្រាកដនោះទេ? ឈរលើច្បាប់ដើម្បីសន្តិសុខក្នុងមូលដ្ឋាន? ឬក៏ឈរនៅខាងអូនពេជ្រថៅកែវង់ល្បែងដើម្បី ផលប្រយោជន៍លាបសក្ការៈណា មួយ? ភាពស្ងាត់ស្ងៀមរបស់អាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ការមិនបង្ក្រាបល្បែងវង់អូនពេជ គឺជារឿងផលប្រយោជន៍ របស់អាជ្ញាធរមានសមត្ថកិច្ចនៅខណ្ឌ ទួលគោកនោះឯង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com