នៅថ្ងៃសុក្រ ៣កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួម សន្និសីទអន្ដរជាតិ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការផ្ដល់ជំនួយផ្នែកច្បាប់ ក្រោមប្រធានបទ `ការចែករំលែក ឧត្ដមានុវត្ដន៍ ដើម្បីផ្ដល់ជំនួយផ្នែកច្បាប់ប្រកបដោយប្រសិទ្ធភាពនៅអាស៊ី`ក្រោមអធិបតីភាពឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី
និងឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ នៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។