នៅព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញត្រួតពិនិត្យទីតាំងរោងចក្រស្បែងជើង ស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួលដែលបានឆាបឆេះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី និងបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង៤:៥០នាទីទៀបភ្លឺ ដែលបច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធកំពុងតែកាយបាញ់គនរដែលបានឆេះដើម្បីពន្លត់រងើកភ្លើងដែលនៅសេសសល់។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះបានដោយជោគជ័យ គឺដោយសារតែមានកិច្ចសហការល្អរវាងបណ្តាអង្គភាពពាក់ព័ន្ធ ក្នុងនោះវត្តមាន៖
-ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
-ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត
-ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត
ឯកឧត្តម ណុប ដារា អភិបាលរងខេត្ត
ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត
លោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត
លោក ជី សុីវុត្ថា នាយករដ្ឋបាលសាលាខេត្ត
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
លោក ស្នងការរងនគរបាលខេត្តកណ្តាល
ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ
លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល
លោកអភិបាលរងស្រុក
លោកនាយករដ្ឋបាលស្រុក
លោក អធិការ/អធិការរងនគរបាលស្រុកអង្គស្នួល
លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល
ដោយប្រេីប្រាស់រថយន្តអគ្គិភ័យសរុប៥២គ្រឿង និងប្រេីប្រាស់ទឹកអស់៣០០ឡាន ដោយមានការបញ្ជូនឡានទឹកពីអង្គភាពដូចខាងក្រោម:
– ស្នងការដ្ឋានខេត្ត ០៣គ្រឿង
– ក្រុងស្រុក ០៣គ្រឿង (កណ្តាលស្ទឹង ពញាឮ និង អង្គស្នួល)
– ស្នងការដ្ឋានខេត្តកំពង់ស្ពឺ ០២គ្រឿង
– ខណ្ឌកំបូល០២គ្រឿង
– ខណ្ឌជ្រោយចង្វារ០២គ្រឿង
– រថយន្តកោះពេជ្រ០៣គ្រឿង
– បុរីពិភពថ្មី០២គ្រឿង
– តម្រួតបទបញ្ជាអគ្គស្នងការ០២គ្រឿង
-ក្រសួងមហាផ្ទៃ០៥គ្រឿង
– បញ្ជាការដ្ឋានអង្គរក្ស០១គ្រឿង
– អង្គភាព១១៧ ០១គ្រឿង
– អង្គភាពK86 ០២គ្រឿង
– អង្គភាព911 ០៤គ្រឿង
– អង្គភាពង70 ០៧គ្រឿង
– ស្នងការដ្ឋានរាជធានីភ្នំពេញ០៤គ្រឿង
– ក្រុមហ៊ុនខ្មែរបេវើរ៉េសដីស០១គ្រឿង
ចំពោះករណីនេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ។
+ផលប៉ះពាល់ បណ្ដាលអោយខូចខាត៖
-អគារទំហំ 100mx200m ចំនួន០២ខ្នង
-អគារទំហំ 120mx200m ចំនួន០១ខ្នង
ឆេះខូចខាតទាំងស្រុង។ប្រភព ផេកស្នងការខេត្តកណ្ដាល