តើមន្រ្តីជំនាញជលផលបានដឹងដែរទេមុខរបរឆក់ក្តៅត្រជាក់របស់ប្រជានេសាទ?
ចេញផ្សាយថ្ងៃទី២៦ខែមករាឆ្នាំ២០២២ពលរដ្ឋស្លូតត្រង់និងអ្នកព័ត៌មានក្នុងស្រុកបានអោយដឹងថា៖ចំពោះសកម្មភាពបទល្មើសនេសាទឆក់ត្រី(ឆក់ក្តៅត្រជាក់)កំពង់រីករាលដាលពេញស្រុកជលគិរីនិងស្រុកកំពង់លែង. ជាក់ស្តែងនៅម៉ោងប្រមាណ១១.៣០នាទីថ្ងៃខែឆ្នាំខាងលើនៅចំណុចតាមដងទន្លក្បាលកោះល្ពៅល្ពាក់ក្នុងភូមិសាស្រ្តភូមិអន្លុងមេត្រ្តីកំពង់ឆក់ចាប់ត្រីយ៉ាងរំភើយគ្មានការរំខានពីអញ្ញាធរ។
ឈ្មោះពូខុនអ្នកឆក់ត្រីបានឲ្យដឹងថាជាលើកទីមួយដែលគាត់រករបរនេះដោយសាមានការព្រមព្រៀងពីប្រធានសហគមអោយចុះឆក់បើបានត្រីចែកគាត់ហូបផង.មហាជនមិនពេញចិត្តប្រធានសហគមនៅភូមិអន្លុងមេត្រ្តីដែលតែងតែបើកភ្លើងខៀវឲ្យបទល្មើសឆក់ត្រីជាសិខាសាលាក្នុងការបំផ្លាញធនធានធម្មជាតិ តែងតែរកប្រយោជន៏ពីអ្នកឆក់ត្រីទើបមានការរកដោយសេរីបែបនេះ។
.តែងតែភ្គើនដាក់អ្នកព័ត៌មានមិនគិតពីការរលាយបាត់សម្បត្តិមច្ឆាជាតិនៅថ្ងៃខាងមុខ។
ទោះជាមានការបង្រ្កាបពីអៃយ្យការ
សាលាដំបូងខេត្តកំពង់ឆ្នាំងយ៉ាងក្តៅគគុកក៏៏ដោយបទល្មើសនេះមិនថមថយចេះតែកើនឡើងមកពីមន្ត្រីអសកម្មរឺនៅពីក្រោយខ្នងបទល្មើសព្រោះតែប្រយោជន៏ចាប់ហើយលែងវិញ។
ប្រភពបន្តរ សូមលោកសុងសារឿនទើបនិងមកចូលទីតាំងចាស់ជានាយសង្កាត់ពាមឆ្កោកស្រុកជលគិរីសូមយកចិត្តទុកដាក់ទ្វេដងក្នុងការបង្រ្កាបបទល្មើសឆក់ត្រីកុំអោយសកម្មភាពបទល្មើសនេះកើតហ្វូងហ្វាយពាសពេញផ្ទៃទន្លេ។
ឲ្យមានស្នាដៃល្អដូចលោកកឹកហៃប្រធានសហគមនៅស្វាយរុំពារដែលតែងតែចុះល្បាតនិងដឹកជញ្ជូនឧបករណ៏ឆក់មកឲ្យសង្កាត់ពាមឆ្កោកជាក់ស្តែងថ្ងៃទី២២.០១.២០២២ជាដើម។
អង្គភាពទាក់ទងទៅលោកងឹនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពង់ឆ្នាំងមិនចូលពុំអាចដឹងករណីជុំវិញករណីរីករាលដាលបទល្មើសនេសាទខុសច្បាប់នេះទេ។
មហាជនស្នើរយ៉ាងទទូចដល់ឯឧត្តមវេង សុខុនរដ្ឋមន្រ្តីក្រសូងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទជុំរុញមន្រ្តីជុំនាញជលផលចុះបង្រ្កាបដល់គោលដៅកំពង់សន្ធោសន្ធៅទៅដោយបទល្មើសឆក់ត្រីដែលកំពង់សំញែងដាក់មហាជនធ្វើឲ្យថមថយមច្ឆាជាតិដោយសាបទល្មើប្រសប់ប៉ិនដែលមានអ្នកធំនៅពីក្រោយខ្នង។
នេះជាការលើកឡើងរបស់ពលរដ្ឋប្រសិនការចុះផ្សាយមានផលប៉ះពាល់មហាសាលសេចក្តីថ្លៃថ្នូរដល់សាធារណ:ជនណាមួយសុំជួយផ្តល់ព័ត៌មានមកអង្គភាពយើងអង្គភាពហ្នឹងផ្សាយឡើងវិញដោយយោងពីច្បាប់ស្តីពីរបបសាព័ត៍មាន៕