ខេត្តកំពត៖ទីតាំងល្បែងសងសងជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង ផ្លូវចូលតាមក្លោងទ្វារវត្ត(អណ្ដូងប្រេង)ក្រុងកំពត ខេត្តកំពត បានបើកលេង បានពីថ្ងៃទៀតហើយយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខានពីសមត្ថកិច្ចទាល់តែសោះ ខណៈល្បែងភ្នាល់នេះ ចាក់ចាញ់ឈ្នះខ្ទង់ពាន់ដុល្លារ ក្នុងមួយគូៗនិងមួយដៃនោះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ បានប្រាប់ព័ត៌មានយើង ឲ្យដឹងថា ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងដ៏ធំ ក្រោយពីបិតបានបីថ្ងែមក ឥឡូវនេះបើកបានបើកដំណើរការបានពីថ្ងៃវិញហើយ ការបើកនេះ គឺមានអ្នកញៀនល្បែងសុីសងជល់មាន់ និងអាប៉ោង មកពីតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម ហើយមានក្រុមអ្នកលេងខ្លះជាសមត្ថកិច្ចទៀតផង។
ប្រភពបានបន្តទៀតថា ចាប់តាំងពីទីតាំងល្បែងជល់មាន់មួយនេះបើកលេងមក គ្មានឃើញសមត្ថកិច្ចណាទៅក្បែរនោះទេ ដោយសារតែម្ចាស់ទីតាំងល្បែងសុីសងនេះ អាងខ្នងជាអ្នកធំ និងយកលុយដុល្លារទៅបិទភ្នែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយមួយវិញទៀតអាជ្ញាធរ សមត្ថកិច្ច ក្នុងក្រុងកំពតក៏ចូលរួមចំណែកលេងដែរ។
សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធរិទ្ធ ស្នងការខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត សូមឯកឧត្ដមមេត្តាចាត់វិធានការណ៍ជាបន្ទាន់ ឲ្យកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យ ចំពោះទីតាំងល្បែងសុីជល់មាន់ខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី។
(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។