នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមនិងដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ និងសុវត្ថិភាពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា: បុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំង០៣ប្រការគឺ:
១- ព្រះអង្គទ្រង់ប្រសូត (ឧទ្យានលុម្ពិនី)
២- ព្រះអង្គទ្រង់ត្រាស់ដឹង (ពុទ្ធគយា)
៣- ព្រះអង្គទ្រង់បរិនិព្វាន (នគរកុសិនារា)