នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោកស្នងការរងផែនការងារជំនាញចំនួន០៨រូប ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ប្រចាំខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តនៅសាលប្រជុំសាលាខេត្តកណ្តាល។