ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ទិដ្ឋភាពបាញ់កាំជ្រួច ដ៏ស្រស់ស្អាតនាប្រលប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកថ្ងៃទី១ ក្រុងតាខ្មៅ ខេត្តកណ្ដាល ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារប្រគល់ថវិកាឧបត្ថម្ភដល់សមាជិក ដែលមានប្រពន្ធទើបសម្រាលកូន! ==> ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា ==> មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកមេបញ្ជាការរងខណ្ឌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យដាច់សសៃ និងបាក់ឆ្អឹងដងកាំបិត! ==> សាលាខេត្តកណ្តាល រៀបចំ ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាស ប្រារព្ធព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០២៤ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសតែងតាំងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ បន្ថែមលើមុខតំណែងបច្ចុប្បន្ន! ==> លោកស្នងការ ឈឿន សុចិត្ត និងលោកស្នងការរងនគរបាលខេត្តកណ្ដាលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធី!! ==> នគរបាលក្រុងតាខ្មៅល្បាតពេលរាត្រីដើម្បីរក្សារសណ្ដាបធ្នាប់និងសុវត្តិភាព នៅ យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ==> កិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០២៤ ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង
0

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។

ឯកឧត្តមអភិបាល បានកញ្ជាក់បន្តថា ទន្ទឹមនឹងលទ្ធផលល្អដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ទទួលបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋ បទមជ្ឈិម បន្តកើនឡើង ក៏ប៉ុន្តែការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់ រហូតដល់៨៩%។ បញ្ហាប្រឈមខាងលើនេះ គឺជាវិញ្ញាសារមួយដែលជាភារកិច្ចរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ គិតគូដោះស្រាយ ឱ្យបានទាន់ ពេលវេលា សំដៅពង្រឹងស្ថិរភាព សុវត្ថិភាពសង្គម ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏ថា ដើម្បកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កម្លាំងសមត្ថកិច្ច ត្រូវតែធ្វើតេស្តរកសារធាតុញៀន និងជាតិអាកុល ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍។ ករណីរកឃើញលទ្ធផលវិជ្ជមានសារធាតុញៀន និងជាតិអាកុល ត្រូវតែអនុវត្តវិធាន ច្បាប់ដោយគ្មានការលើកលែង។ ជាមួយគ្នានេះ សូមឱ្យពិនិត្យរៀបចំឱ្យមានប៉ុស្តិ៍ត្រួត ពិនិត្យការអនុវត្តច្បាប់ចរារណ៍ផ្លូវគោក ដោយគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវអប់រំ ណែនាំមន្ត្រីជំនាញ កងកម្លាំង ឱ្យអនុវត្តតួនាទីភារកិច្ច ប្រកបដោយវិជ្ជាជីវៈ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ជំរុញលើកទឹកចិត្តដល់កងកម្លាំង ត្រូវសហការជាមួយប្រជាពលរដ្ឋ ដើម្បីផ្តល់ការរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ច ទាក់ទងការងារសន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋាន និងសូមផ្តល់ការសម្របសម្រួល ការសម្ងាត់ និងភាពងាយស្រួលជូនប្រជាពលរដ្ឋដែលបានផ្តល់ការរាយការណ៍។

ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com