នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយ ជូនដល់គ្រួសារ លោកអនុសេនីយ៍ឯក អ៊ុង វិបុល មេបញ្ជាការរងខណ្ឌ ដែលកូនស្រីរបស់លោកមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ហើយកំពុងតែមានជីវភាពខ្វះខាត។ អំណោយដែល លោកមេបញ្ជាការខណ្ឌ បានឧបត្ថម្ភរួមមាន៖ ថវិកាចំនួន ២,០០០,០០០ រៀល ទឹកសុទ្ធ ភេសជ្ជៈ ៤កេស, អង្ករ ០២ការុង៕