ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តបំពុលតំបន់ព្រែកផ្អាវនិងព្រែកកំពង់ស្មៅ ==> ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ! ==> ប្រជាពលរដ្ឋរស់នៅភូមិភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិល បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងយ៉ាងច្បាស់ថា÷ សាឡុងបូមខ្សាច់នេះលួចបូមខ្សាច់តែពេលយប់ទេ ហើយបានបូមជាយូរណាស់មកហើយដោយមិនរំខានដល់មន្ទីរពាក់ព័ន្ធឡើយ.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែង ==> ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហារផ្ទៃ! ញត្តិគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល " ប្រជាពលរដ្ឋ យេីងទាំងអស់គ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យេីងត្រូវពន្លត់ភ្លេីង ដោយប្រកាន់យកគោលការណ៍ ច្បាប់អន្តរជាតិធ្វើការដោះស្រាយ ព្រោះថា កម្ពុជាមិនចង់ធ្វើ សង្គ្រាមទេ យេីងចង់បានសន្តិភាព ! "  ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត
0

វិមជ្ឈការ៖ អភិបាលស្រុក និងនាយកបឋមសិក្សាបញ្ជាក់ពីភាពរីកចម្រើននៃការងារអប់រំកុមារតូច នៅស្រុកស្រែអំបិល!

វិមជ្ឈការ៖ អភិបាលស្រុក និងនាយកបឋមសិក្សាបញ្ជាក់ពីភាពរីកចម្រើននៃការងារអប់រំកុមារតូច នៅស្រុកស្រែអំបិល!

ភាពប្រសើរឡើង នៃការងារគ្រប់គ្រងការអប់រំកុមារតូចនៅតាមមូលដ្ឋាន គឺជាមនុញ្ញផលលេចធ្លោថ្មីមួយទៀត នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងនៅស្រុកស្រែអំបិល ខេត្តកោះកុង លោកអភិបាលស្រុក រួមទាំងលោកនាយកសាលាបឋមសិក្សា ដែលជាតួអង្គប្រតិបត្តិករដឹកនាំ និងអនុវត្តការងារនេះ បានអះអាងដូចគ្នាអំពីការប្រែប្រួលកាន់តែវិជ្ជមាន ទាំងលើគុណភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ គុណភាពសិស្ស និងការឆ្លើយតបតម្រូវការបន្ទាន់តាមសាលារៀន។

គួររម្លឹកជូនថា កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរមុខងារលើវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ រាជរដ្ឋាភិបាលនីកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន ក៏បន្តខិតខំពង្រឹង និងគាំទ្របន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែមានភាពជាម្ចាស់លើការអនុវត្តមុខងារដែលបានផ្ទេរទៅ។

សម្រាប់ស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានសិទ្ធិអំណាចគ្រប់គ្រងសាលាមត្តេយ្យ និងបឋមសិក្សា លោកសង្កេតឃើញថា ការងារជារួមលើវិស័យនេះ បានផ្ដល់ភាពងាយស្រួលទាំងការគ្រប់គ្រង និងអនុវត្ត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អជាងមុនរវាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ ជាមួយសាលាមត្តេយ្យសិក្សា និងបឋមសិក្សា ខណៈរដ្ឋបាលស្រុក ក៏កាន់តែមានលទ្ធភាពក្ដាប់បានពីបញ្ហាប្រឈមរបស់សាលា ទាំងការគ្រប់គ្រង ការសិក្សា ការបង្រៀន និងប្រព័ន្ធហិរញ្ញវត្ថុជាដើម។

លោកអភិបាលស្រុកបន្ថែមថា«ស្រុកក៏បានគាំទ្រ និងឆ្លើយតបដោះស្រាយបានទាន់ពេល ជាពិសេសសាលានៅតំបន់ដាច់ស្រយាល ពោលគឺរដ្ឋបាលស្រុកបានបំពេញនូវរាល់តម្រូវការដែលខាងសាលាចង់បាន។ ក្រៅពីនេះ គឺការរៀបចំប្រព័ន្ធលើកទឹកចិត្តបុគ្គលិកអប់រំ ទៅលើការផ្តល់មេដាយ ការដំឡើងឋានន្តរស័ក្តិ ការតែងតាំង ប្រគល់ភារកិច្ច គឺលឿនរហ័ស និងទាន់ពេលវេលា»។

បើធៀបមុនពេលមានការធ្វើវិមជ្ឈការលោក ជា ច័ន្ទកញ្ញា បានបញ្ជាក់ក្នុងន័យដើមថា « បើមុនមានការផ្ទេរមុខងារនេះមកឱ្យស្រុក ខ្ញុំអាចសង្កេតឃើញថា សាលាមួយចំនួនបានជួបផលវិបាកនឹងបញ្ហាជាច្រើន ទាំងការងាររដ្ឋបាល ការងារបច្ចេកទេស និងបញ្ហាប្រឈមនានារបស់សាលា ទម្រាំទទួលបានការឆ្លើយតប គឺត្រូវប្រើរយៈពេលយូរ និងមានភាពស្មុគស្មាញខ្លាំង»។ លោកទទួលស្គាល់ថា ការផ្ទេរមុខងារ និងសិទ្ធិអំណាចគ្រប់គ្រងការអប់រំកុមារតូចនេះ ជាបន្ទុកការងារថ្មីមួយបន្ថែមសម្រាប់ស្រុក ប៉ុន្តែឆ្លងកាត់ការអនុវត្តមួយរយៈពេលមកនេះ លោកអះអាងថា ការងារនេះមិនធ្វើឱ្យរាំងស្ទះលើការងារផ្សេងៗទៀតនោះឡើយ។

លោក ថាន់ មុនី នាយកសាលាបឋមសិក្សាបឹងព្រាវ ស្រុកស្រែអំបិល បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ថា ចាប់តាំងពីថ្នាក់ជាតិបានផ្ទេរមុខងារ និងសិទ្ធិអំណាចឱ្យរដ្ឋបាលស្រុកជាអ្នកគ្រប់គ្រងសាលាមតេ្តយ្យ និងបឋមសិក្សាមក គឺមានការប្រែប្រួលខ្លាំងលើការអនុវត្តការងារទូទៅប្រចាំថ្ងៃ ទាំងផ្នែករដ្ឋបាល និងបច្ចេកទេស ពោលគឺកាន់តែផ្តល់ភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលស្រុក បូករួមទាំងអាជ្ញាធរភូមិឃុំ ជាពិសេសរាល់បញ្ហាប្រឈមនានារបស់សាលា ឬតម្រូវការណាមួយដែលសាលាចង់បាន គ្រាន់តែធ្វើលិខិតមួយដាក់ជូនរដ្ឋបាលស្រុក និងទទួលបានព័ត៌មានត្រលប់មកវិញភ្លាមៗ និងឆ្លើយតបបានទាន់ពេលវេលា។

លោកនាយកបានបន្ថែមថា«រាល់ការស្នើសុំការលើកទឹកចិត្ត និងដំឡើងឋានន្តរស័ក្តិ ឬតែងតាំងមុខងារ មិនមានភាពលំបាក ឬស្មុកស្មាញដូចជាពេលមុននោះទេ ធ្វើតែលខិតស្នើទៅរដ្ឋបាលគឺរួចជាស្រេច និយាយរួមគឺចំណេញពេលវេលា និងកាត់បន្ថយការចំណាយ»។ បើប្រៀបធៀបមុនពេលផ្ទេរមុខងារ និងសិទ្ធអំណាចមកឱ្យរដ្ឋបាលស្រុក លោកនាយសាលា បានរម្លឹកថា សាលាមានផលវិបាកខ្លាំងណាស់ក្នុងពេលស្នើសុំសេវាណាមួយ គឺត្រូវធ្វើលិខិតដាក់ជូនទៅការិយាល័យអប់រំស្រុក ហើយការិយាល័យអប់រំស្រុកត្រូវបញ្ជូនបន្តទៅមន្ទីរអប់រំខេត្ត ហើយខេត្តត្រូវបញ្ជូនបន្តទៅរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិនិត្យនឹងសម្រេច។

លោកបន្ថែមក្នុងន័យដើមថា«ដូចនេះទម្រាំសម្រេចបាននូវកិច្ចការអ្វីមួយ គឺត្រូវប្រើរយៈពេលយ៉ាងយូរ និងមានភាពស្មុគស្មាញច្រើន ពេលខ្លះក៏ធ្វើឱ្យរាំងដល់ស្ទះការងារមួយចំនួនទៀតក៏មានដែរ។ ទន្ទឹមនេះបើសិនជាលិខិតនោះមានបញ្ហាណាមួយ ត្រូវបញ្ជូនត្រឡប់មកវិញ ពេលវេលាក៏កាន់តែរំកិលទៅតាមនោះ។ ពេលការងារបន្ទាន់ក៏តម្រូវឱ្យខ្លួនខ្ញុំផ្ទាល់ ត្រូវជិះម៉ូតូយកលិខិត ឬឯកសារទៅឱ្យប្រធានការិយាល័យអប់រំស្រុកពិនិត្យហើយ ត្រូវយកបន្តទៅមន្ទីរអប់រំខេត្តទៀត ទាំងទីរួមខេត្តនៅឆ្ងាយពីសាលា និងទីកន្លែងដែលខ្ញុំរស់នៅ»។

សូមបញ្ជាក់ថា មុខងារក្នុងវិស័យអប់រំចំនួន៣ សំខាន់ៗ ដែលរាជរដ្ឋាភិបាល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com