ថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តបំពុលតំបន់ព្រែកផ្អាវនិងព្រែកកំពង់ស្មៅ ==> ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ! ==> ប្រជាពលរដ្ឋរស់នៅភូមិភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិល បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងយ៉ាងច្បាស់ថា÷ សាឡុងបូមខ្សាច់នេះលួចបូមខ្សាច់តែពេលយប់ទេ ហើយបានបូមជាយូរណាស់មកហើយដោយមិនរំខានដល់មន្ទីរពាក់ព័ន្ធឡើយ.. ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែង ==> ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហារផ្ទៃ! ញត្តិគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងជម្រាបលា ជាមួយឯកអគ្គរដ្ឋទូតទីម័រ ប្រចាំកម្ពុជា ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល " ប្រជាពលរដ្ឋ យេីងទាំងអស់គ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យេីងត្រូវពន្លត់ភ្លេីង ដោយប្រកាន់យកគោលការណ៍ ច្បាប់អន្តរជាតិធ្វើការដោះស្រាយ ព្រោះថា កម្ពុជាមិនចង់ធ្វើ សង្គ្រាមទេ យេីងចង់បានសន្តិភាព ! "  ==> ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ១ខ្នង នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពោធិ៍រៀង ==> លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខ និងចែកចំណោយដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ==> មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចុះពិនិត្យការងាររំដោះទឹកចេញពីកំណត់ផ្លូវជាតិលេខ២ ចាប់ពីចំហៀងសាលាខេត្តចាស់ មកមាត់ស្ទឹងព្រែកត្នោត
0

លោក​ ហោ​ គន្ធា​ អនុប្រធាន​ ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥

លោក​ ហោ​ គន្ធា​ អនុប្រធាន​ ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥

 

អូររាំងឪ​៖​ លោក​ ហោ​ គន្ធា​ អនុប្រធាន​ ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ដោយ​មាន​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ ជាប្រធាន​អង្គប្រជុំ​ និង​លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ ស្ដីពី​ វឌ្ឍនភាព​របស់​គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥​ នារសៀល​ថ្ងៃ​ទី​១​ ខែ​មីនា​ ឆ្នាំ​២០២៥​ ស្ថិត​នៅបរិវេណ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។ 

ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ បាន​ក្រេីន​រំឭក​ អំពី​តួនាទី​ និងភារកិច្ច​ របស់គណៈកម្មការ​ និង​អនុ​គណៈកម្មការ​ ដេីម្បី​ជម្រុញ​ឱ្យ​មាន​ប្រសិទ្ធភាព​លេីការ​ទទួល​ខុសត្រូវ​ និង​សមិទ្ធផល​ការងារ​ ដេីម្បី​បង្កេីត​ការ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​បណ្ដា​ទី​ជិតឆ្ងាយ។ 

ឯកឧត្ដម​បន្ដទៀត​ថា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ ឆស័ក​ ព.ស.២៥៦៨​ គ.ស​២០២៥​ ស្រុក​អូររាំងឪ​ និង​ខិតខំ​ធ្វេី​យ៉ាង​ណា​ រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ អោយទទួល​បាន​ការ​ទាក់​ទាញ​ ភ្ញៀវ​ទេសចរណ៍​ ដេីម្បី​មក​កម្សាន្ត​ឱ្យ​បាន​ច្រើន​ ដោយ​បង្កើត​ឱ្យ​មាន​ទម្រង់​បែប​ប្រពៃណី​ វប្បធម៌​ សាសនា​ ក៏ដូច​ជា​ ល្បែង​ប្រជាប្រិយ​ខ្មែ​រ​ ការ​តាំងពិព័រណ៍​ តំបន់​ត្រជាក់​ចិត្ត​ និង​ការ​ប្រគំតន្ត្រី​ រយៈពេល​៤ថ្ងៃ​ ជាងនេះទៅទៀត​ ការរៀបចំ​ឱ្យ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ អនាម័យ​បរិស្ថាន​ ក៏ជា​កត្ដា​ចាំបាច់​ដែល​ត្រូវ​បំពេញ​ឱ្យ​ល្អប្រសើរ​។ 

លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ និង​ជា​ប្រធាន​គណៈ​កម្មាការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​ថ្មី​នេះ​ បាន​ធ្វើ​ការ​កំណត់​បង្ហាញ​អំពី​កិច្ចការ​ចំពោះ​មុខ​ ដេីម្បី​ធ្វេី​ការ​រៀបចំ​ តុបតែង​លំអ​ អនាម័យ​បរិស្ថាន​ ការ​ការពារ​ឱ្យ​បាន​នូវ​សន្ដិសុខ​ សុវត្ថិភាព​ ជូន​ ភ្ញៀវ​ទេសចរណ៍​គ្រប់​រូប​ ទាំងក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​មកពី​មជ្ឈដ្ឋាន​នានា។ 

លោក​អភិបាល​ បាន​រំឭក​ថា​ ក្នុង​ឆ្នាំ​២០២៤​ កន្លង​មក​ ស្រុក​អូររាំងឪ​ បាន​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ និង​អបអរសាទរ​សង្រ្កាន្ត​ឆ្នាំ២០២៤​ គឺ​ទទួល​បាន​នូវ​ភាព​ល្អប្រសើរ​ និង​ជាលទ្ធផល​ខ្ពស់​ ដោយមិន​មាន​បញ្ហា​អសន្តិសុខ​ ឬ​បញ្ហា​ផ្សេងៗ​នោះទេ​ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​អញ្ជើញ​មក​កម្សាន្ត​ពី​ភ្ញៀវ​ទេសចរណ៍​ ទាំង​នៅទី​ជិត​ ឆ្ងាយ​  ប្រមាណ​ជាង​ ១០ម៉ឺន​នាក់​ ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​។ 

លោក​ ហោ​ គន្ធា​ អនុប្រធាន​ក្រុម​កាងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បាន​លេីកឡេីង​ថា​ ក្នុង​ពិធី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ សង្ក្រាន្តអូររាំងឪ​ ខាងមុខនេះ​ ក្នុង​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត​ និង​មាន​ការ​រៀបចំ​តុបតែង​យ៉ាង​ប្លែក​ភ្នែក​ កម្មវិធី​សប្បាយ​ៗ​ជាច្រើន​ រួម​ទាំង​មាន​តារា​ច្រៀង​ល្បី​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ប្រគំតន្ត្រី​រយៈពេល​ ៤ថ្ងៃ​ ជា​ការ​បង្កេីត​ឱ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ និង​ប្រកបដោយ​មោទនៈ​ជាក់ជា​មិន​ខាន​ សម្រាប់​ស្រុក​អូររាំងឪ​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com