ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចអភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ …..
ខេត្តតាកែវ :នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកបូរីជលសារ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកថ្មី ដោយត្រូវបានតែងតាំងលោក ស៊ូ ភារម្យ ជាអភិបាល នៃគណៈអភិបាលស្រុកបូរីជលសារថ្មី ជំនួសលោក ទុយ សុភ័ក្រ្ត ដែលត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលរងខេត្តតាកែវវិញ ។
ពីធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតកែវ លោកអភិបាលរងខេត្ត និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធនៅក្នុងស្រុកផងដែរ ។