គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំចាយមារ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯឧត្តម ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២២។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងសជិកសមាជិកានៅក្នុងខេត្តព្រៃវែងផងដែរ។
នៅក្នុងពិធីនោះដែរមានបងប្អូនប្រជាពលរដ្ឋមកពិនិត្យជំងឺយ៉ាងច្រើនកុះករនិងអរគុណយ៉ាងជាជ្រៅចំពោះគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ស សុខា ដែរបានមកពិនិត្យដោយឥតគិតថ្លៃជូនពួកគាត់៕