អភិបាលខេត្ត កណ្ដាល ផ្តាំផ្ញើ មន្ត្រីមូលដ្ឋាន ត្រូវធ្វើជា មន្ត្រីជើងពីរ មិនត្រូវធ្វើ ជាមន្ត្រី ជើងដប់ឡើយ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ
ស្រុកលើកដែក!!អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់សោភណ្ឌ័ បានផ្តាំផ្ញើ អោយមន្ត្រីមូលដ្ឋាន ត្រូវធ្វើខ្លួន ជាមន្ត្រីជើងពីរ គឺមិនត្រូវធ្វើ ជាមន្ត្រីជើងដប់ឡើយ ក្នុងការផ្តល់សេវា សាធារណៈ និងសេវា សេចក្តីត្រូវការចាំបាច់ ជូនប្រជាពលរដ្ឋ ប្រកបដោយកម្លាភាព និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដម អភិបាលខេត្ត ផ្តាំផ្ញើបែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងពិធី បើកការដ្ឋាន ជួសជុល ផ្លូវបេតុងមួយខ្សែ ប្រវែ ១. ៣៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក នៅថ្ងៃទី០៨ ខែតុលានេះ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំអោយ កម្លាំងសមត្ថកិច្ច គ្រប់មូលដ្ឋាន
ត្ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ការបង្ខិតបង្ខំ ពលកម្ម ការជួញដូរផ្លូវភេទ ពីសេស ត្រូវចុះបង្ក្រាបលែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ នៅគ្រប់ទីកន្លែង ដូចភ្លៀងរលឹម ធ្វើយ៉ាងណាឲ្យប្រាកដប្រជា ធ្វើឲ្យជាប់លាប់ កុំធ្វើម្តងកាល ឲ្យវារស់ឡើងវិញ ជាដាច់ខាត ដើម្បីសុវត្តិភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ខ ។ ជាមួយគ្នានេះ អាជ្ញាធរ នៅគ្រប់មូលដ្ឋាន មិនត្រូវឃុបឃិត ផ្ដល់ព័ត៌មាន ដល់អ្នកលែង ល្បែងស៊ីសង បើមិនបញ្ឈប់ទេ នឹងត្រូវទទួល ទោស តាមផ្លូវច្បាប់ ជាធរមាន៕