ថ្ងៃព្រហស្បតិ៍័ ទី១២ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងតាខ្មៅ សូមចូលរួមសំអាតគម្របលូបង្ហូរទឹកភ្លៀងឱ្យបានស្រឡះល្អ ដើម្បីសម្រួលដល់ការហូរទឹកនៅពេលមានភ្លៀងធ្លាក់ម្ដងៗ និងបញ្ជៀសការជន់លិចនៅក្រុងតាខ្មៅ ==> កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ==> ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ ==> អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋសូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ==> យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា ==> ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកសកម្មភាពចុះសួរសុខទុក្ខ ឧបត្ថម្ភគាំទ្រដល់កងទ័ព និងនគរបាលការពារព្រំដែន ជាការផ្ដល់ថាមពល និងស្មារតីជាតិដ៏មហិមារ! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង រួមនឹងលោកស្នងការរងផែនជំនាញពាក់ព័ន្ធ ដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយ ==> លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី អញ្ជើញអមដំណើរ លោក នៃ ចារី អភិបាលរង និង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចុះចែក.. ==> ផ្លូវមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ នឹងត្រូវធ្វើការកែលម្អឡើងវិញ ក្នុងឆ្នាំ២០២៦ខាងមុន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងតំបន់ មកលេងកម្សាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្រុកញាឮ ខេត្តកណ្ដាល
0

ក្រសួងការពារជាតិ ផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ !

 

ក្រសួងការពារជាតិ ផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ !

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូនដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ និងជា នាយករងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង លោកឧត្តមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ពិធីនេះមានចូលរួមពី លោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ក៏បានធ្វើបទបង្ហាញពីសៀវភៅ ស ការពារជាតិ ជូនដល់យោធិន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរំលេចពី ខ្លឹមសារសំខាន់ៗមួយចំនួនរួមមាន៖
*ដោយហេតុថាសៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាគោលនយោបាយយុទ្ធសាស្ត្ររយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យការពារជាតិ និងសន្តិសុខ ហើយដែលត្រូវបានផ្តល់សច្ចាប័នដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឱ្យចាត់ទុកឯកសារនេះជាត្រីវិស័យ និងជាគោលការណ៍សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ ការធ្វើកំណែទម្រង់យោធា និងការកសាងសមត្ថភាពកងយោធពលខេមរភូមិន្ទ។ ទន្ទឹមនឹងនេះ សៀវភៅសការពារជាតិ ឆ្នាំ២០២២ គឺជាឧបករណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសសុឆន្ទៈរបស់កម្ពុជា នៅក្នុងការកសាងទំនុកចិត្ត និងតម្លាភាពជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

*សន្តិភាពដ៏កម្ររកបាននៅកម្ពុជា ទាមទារឱ្យមានការថែរក្សាការពារឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ត្រូវចាត់វិធានការជាបន្ទាន់ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលមានចរិតជាបដិវត្តន៍ពណ៌ ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ត្រូវលើកស្ទួយតម្លៃ និងខិតខំកសាង តឹកតាងនៃប្រវត្តិសាស្ត្រយោធាដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងឯកភាព ជាតិពេញលេញ រហូតដល់សព្វថ្ងៃ និងតទៅថ្ងៃអនាគត។

*ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាកត្តាមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់ខឿនការពារជាតិ។ សម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងស្ថាប័នរដ្ឋ និងឯកជន និងលើកតម្លៃនៃពលិកម្មដ៏ធំធេងរបស់កងទ័ព និងបង្កើនការគាំទ្រទាំងស្មារតី និងសម្ភារៈ ពីសំណាក់សមរភូមិក្រោយ។

*ចាប់ពីពេលនេះតទៅការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា។ សមត្ថភាពកងយោធាកម្ពុជា នឹងមិនត្រូវបានចាប់បង្ខំឱ្យស្ថិតនៅក្នុងសភាពចាស់គម្រិលតោកយ៉ាក ឬដើរថយក្រោយនោះឡើយ។ ការធ្វើទំនើបកម្ម នឹងមិនមានត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមប៉ុណ្ណោះទេ តែនឹងត្រូវធ្វើនៅក្នុងវិស័យផ្សេងៗទៀត ដូចជាការពារអាកាស អាវុធធុនធ្ងន់ ការសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ការធ្វើទំនើបកម្មនេះ មិនមែនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ ផ្ទុយទៅវិញជាការការពារខ្លួន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់តែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ សង្ឃឹមយ៉ាងមុតមាំថា ក្រោយទទួលបានការផ្សព្វផ្សាយសៀវភៅសការពារជាតិនេះ យោធិន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិ ដើម្បីអនុវត្តបានត្រឹមត្រូវឈានឆ្ពោះទៅធ្វើទំនើបកម្ម កងយោធពលខេមរភូមិន្ទ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com