លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល…
នៅរសៀលថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកណ្តាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាករណីសំណើសុំជួយទប់ស្កាត់ការជីកយកអាចម៏ដី ខ្សាច់ លើដីដែលស្ថិតនៅចន្លោះទំនប់៩២-៩៤ ក្នុងឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។