លោក កែវ ស៉ីណន អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក ចុះសាកសួរសុខទុក្ខសិស្សានុសិស្ស…..
នៅថ្ងៃអាទិត្យ ១១កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ លោក កែវ ស៉ីណន អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក ចុះសាកសួរសុខទុក្ខសិស្សានុសិស្សដែលមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ នៅថ្ងៃស្អែកនេះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងនោះបាននាំយកទឹកសុទ្ធមួយចំនួនឧបត្ថម្ភដល់សិស្សផងដែរ ហេីយក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសិស្សទាំងអស់មកជួបជុំគ្នាគ្រប់ចំនួនប្រកបដោយសុខសុវត្ថិភាព។l