ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ2025
ទាន់ហេតុការណ៍
លោក ប៉ម មេសា ចាងហ្វាងការផ្សាយគេហទំព័រ ពន្លឺតាខ្មៅ punleutakhmaohotnews.com សម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងឱកាសទទួលសញ្ញា​​បត្របណ្ឌិតកិត្តិយស ==> ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ ==> លោក ប៉ម មេសា ចាងហ្វាងគេហទំព័រ ពន្លឺតាខ្មៅ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»...!! ==> ឯកឧត្តម គួច ចំរើន ចង់ប្រែក្លាយរមណីយដ្ឋានកៀនស្វាយក្រៅ ទៅជារមណីយដ្ឋានមួយដែលមានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ និងពិសាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដោយមិនថាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ ==> អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋសូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ==> យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា ==> ទីតាំង ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស មួយកន្លែង ត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនមនុស្ស១២នាក់! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកសកម្មភាពចុះសួរសុខទុក្ខ ឧបត្ថម្ភគាំទ្រដល់កងទ័ព និងនគរបាលការពារព្រំដែន ជាការផ្ដល់ថាមពល និងស្មារតីជាតិដ៏មហិមារ! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាង រួមនឹងលោកស្នងការរងផែនជំនាញពាក់ព័ន្ធ ដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយ ==> លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី អញ្ជើញអមដំណើរ លោក នៃ ចារី អភិបាលរង និង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចុះចែក.. ==> ផ្លូវមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យ នឹងត្រូវធ្វើការកែលម្អឡើងវិញ ក្នុងឆ្នាំ២០២៦ខាងមុន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋក្នុងតំបន់ មកលេងកម្សាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្រុកញាឮ ខេត្តកណ្ដាល ==> ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន
0

ទីតាំងល្បែងអនឡាញគ្រប់ប្រភេទដុះស្លែរមួយកន្លែងក្នុងសង្កាត់បឹងត្របែក កំពុងបើកដំណើរការឡើងវិញយ៉ាងរលូន ដោយមិនមានអាជ្ញារធរណាចុះបង្ក្រាបឡើយ

 

ទីតាំងល្បែងអនឡាញគ្រប់ប្រភេទដុះស្លែរមួយកន្លែងក្នុងសង្កាត់បឹងត្របែក កំពុងបើកដំណើរការឡើងវិញយ៉ាងរលូន ដោយមិនមានអាជ្ញារធរណាចុះបង្ក្រាបឡើយ

រាជធានីភ្នំពេញ៖ ទីតាំងល្បែងអនឡាញគ្រប់ប្រភេទដុះស្លែរកន្លែងកំពុងតែបើកដំណើរការឡើងវិញយ៉ាងរលូន ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ ដែលទីតាំងមួយនេះហាក់ដូចជាជំរកក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀនពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃ ពិសេសក្រុមញៀនល្បែងស៊ីសងតែងមកកន្លែងនេះ តែសមត្ថិកិច្ចមូលដ្ឋានហាក់ដូចជាសម្ងំស្ងៀមមិនបង្ក្រាប ឬមួយក៏ម្ចាស់ទីតាំងខុសច្បាប់នេះសែនព្រេនអោយអស់ហើយទើបមិនហ៊ានចុះបង្រ្កាបយ៉ាងដូច្នេះ នេះបើយោងតាមអង្គភាពសារព័ត៌មានទទួលបានពីពលរដ្ឋនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងនេះសំបូរទៅដោយក្រុមញៀនល្បែងស៊ីសង និងក្រុមក្មេងស្ទាវចេញចូលមិនចេះដាច់ មិនថាយប់ឬក៏ថ្ងៃនោះទេ ជាពិសេសពេលយប់តែម្តង ហើយពេលខ្លះឈ្លោះប្រកែកគ្នាស្រែកឡូឡាទៀតផង ដែលសកម្មភាពនេះធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចជាដើម។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន គួរតែ ចាត់មន្ត្រីជំនាញ និងមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផងដើម្បីរួមចំណែកក្នុងទប់ស្កាត់ល្បែងស៊ីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសម្លេងតាមបណ្តាញសង្គមដែលមានរយៈពេល២១នាទី បានចេញបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្ត អភិបាលរាជធានី អភិបាលស្រុក ខណ្ឌ ភូមិ ស្នងការប៉ូលីសរាជធានី ខេត្ត អធិការប៉ូលីសស្រុក ខណ្ឌ និងមេប៉ុស្តិនៅតាមភូមិឃុំ និងរដ្ឋបាលមូលដ្ឋានចាត់វិធានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមតូបគុយទាវ ហាងការហ្វេផ្សេងៗ និងកន្លែងលេងល្បែងនៅតាមមូលដ្ឋានឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន សម្តេចថ្លែងថា៖ «ខ្ញុំមិនស្ទាក់ស្ទើរជា មួយនឹងការដកចេញពីមុខតំណែងនៅអភិបាលខេត្ត រាជធានី ស្រុក ខណ្ឌ ក្រុងឬ មន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួន។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com