នៅថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយ លោកលោកស្រីអភិបាលរងស្រុក ព្រមទាំងលោកលោកស្រីអនុប្រធាន សមាជិកអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជេីញចូលរួមពិធីសំណេះសំណាល និងចែកអំណោយជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន៣១៩នាក់ មកពីស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល នៅទីតាំងស្ថិតក្នុងវិទ្យាល័យជ័យវរ្ម័នទី៧ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត។